CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

តើ Google Bard គិតថា Shiba Inu អាចឡើងដល់បាន 1 ដុល្លារទេ?

CamboSwap

2023-06-05

546 View

Google Bard គឺជា AI ដែលមានសមត្ថភាពស្រដៀងគ្នាទៅនឹង ChatGPT ហើយកំពុងល្បីល្បាញលើបណ្ដាញអ៊ីនធឺណិត។ ហើយក៏មានសារព័ត៌មានបានសួរទៅកាន់ Google Bard ថាតើ Google Bard គិតយ៉ាងណាដែលចំពោះ Shiba Inu (SHIB) ។ ខាងក្រោមនេះជាអ្វីដែល Google Bard បាននិយាយ៖ "ខ្ញុំមិនគិតថា Shiba អាចឈានដល់ 1 ដុល្លារក្នុងពេលអនាគតដ៏ខ្លីនោះទេ។ ហើយនេះជាហេតុផលជាច្រើនសម្រាប់បញ្ហានេះ៖ ទីមួយការផ្គត់ផ្គង់ ( Total supply ) របស់ Shiba Inu គឺមានទំហំធំណាស់។ បច្ចុប្បន្នមាន $SHIB មានកាក់ 549 ពាន់ពាន់លាននៅក្នុងចរាចរទៅលើទីផ្សារ។ ប្រសិនបើតម្លៃរបស់ $SHIB ឡើងដល់ $1 នោះវានឹងផ្តល់ឱ្យតម្លៃទីផ្សាររបស់ Shiba Inu លើសពី $549 ពាន់ពាន់លានដុល្លារ។ នោះវាច្រើនជាងសេដ្ឋកិច្ចពិភពលោកទាំងមូល ដែលបច្ចុប្បន្នសេដ្ឋកិច្ចពិភពលោកមានតម្លៃប្រហែល 90 ពាន់ពាន់លានដុល្លារ។ ទីពីរ Shiba Inu មិនមានការអនុវត្តជាក់ស្តែងនៅក្នុងពិភពពិតទេ។ វា​មិន​ត្រូវ​បាន​ប្រើ​ដើម្បី​បង់​ថ្លៃ​ទំនិញ​ឬ​សេវាជាទូលំទូលាយ ហើយ​ក៏​មិន​មាន​តម្លៃ​ទៅលើមូលដ្ឋាន​ណាមួយ​ដែរ។ តម្លៃរបស់វាបច្ចុប្បន្នគឺគ្រាន់ជាការប៉ាន់ស្មានសុទ្ធសាធរបស់អ្នកវិនិយោគ។ ទីបី Shiba Inu គឺជាកាក់ meme ។ Memecoins ជាទូទៅមានភាពប្រែប្រួល និងមិនអាចទាយទុកជាមុនបាន។ ពួកគេអាចជួបប្រទះការប្រែប្រួលតម្លៃយ៉ាងខ្លាំង ទាំងឡើង និងចុះ។ នោះធ្វើឱ្យពួកគេក្លាយជាការវិនិយោគប្រកបដោយហានិភ័យ។ដោយសារតែអារម្មណ៍ទីផ្សារទាំងមូលអាចប៉ះពាល់ទៅលើរូបិយប័ណ្ណគ្រីបតូ $Shib។ ប្រសិនបើទីផ្សារមានសុទិដ្ឋិនិយមទៅលើ $Shib តម្លៃ Shiba Inu នឹងមានការកើនឡើងបើមិនដូច្នេះទេវានឹងផ្ទុយមកវិញ។​

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ក្នុងរយៈពេល 24 ម៉ោងកន្លងមកសម្រាប់អ្នកដែល Trade $SOL បានខាតបង់អស់ $20,045,900

បច្ចេកវិទ្យា

Ripple និយាយថា ធនាគារអាមេរិកនឹងប្រើ XRP Token របស់ខ្លួន នៅសហរដ្ឋអាមេរិក បន្ទាប់ពីឈ្នះក្តីលើ SEC

គ្រីបតូ

មនុស្សជាច្រើនកំពុងបញ្ជាទិញចុះ (Sell Short) ទៅលើកាក់ BNB

គ្រីបតូ

212 លាន XRP ដែលត្រូវបានលួចពីសហស្ថាបនិក Ripple លោក Chris Larsen ត្រូវបានផ្ទេរទៅកាន់ Crypto Exchange

Advertise

Related Article

បច្ចេកវិទ្យា

Polygon និង Decentraland បានបញ្ជាក់ថាខ្លួននឹងរៀបចំពិធីបុណ្យតន្ត្រី Concert NFT ប្រចាំឆ្នាំរបស់ខ្លួននៅក្នុង metaverse នៅថ្ងៃទី 17 ខែមិថុនា

camboswap2023-06-17
បច្ចេកវិទ្យា

អង្គភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់វៀតណាមកំពុងស៊ើបអង្កេតជុំវិញបណ្តាញ Pi Network ដោយមានការព្រួយបារម្ភអំពីគំរូទីផ្សាររបស់ Pi Network

camboswap2023-07-05
បច្ចេកវិទ្យា

មូលហេតុដែលគណៈកម្មការមូលបត្រអាមេរិក (SEC) ប្ដឹងទៅលើទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ

camboswap2023-06-12
បច្ចេកវិទ្យា

ក្រុមហ៊ុនយក្សរបស់ជប៉ុនក្រុមហ៊ុន Sony បានត្រៀមខ្លួនចូលក្នុងវិស័យ Web 3.0

camboswap2023-05-31

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English