CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Kabosu ដែលជាគំរូ Dogecoin (DOGE) បានស្លាប់កាលពីម្សិលមិញ

CamboSwap

2024-05-25

695 View

Kabosu បានស្លាប់កាលពីម្សិលមិញ នៅម៉ោង 6:50 ថ្ងៃទី24 ខែឧសភា Kabosu ដែលជាគំរូដើមរបស់ Dogecoin (DOGE) បានទទួលមរណភាព។ ម្ចាស់របស់ Kabosu អ្នកស្រី Atsuko Sato បានបង្ហាញព័ត៌មាននៅលើប្លក់របស់នាង ហើយបាននិយាយថា ពិធីជប់លៀងលាគ្នានឹងធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ទី២៦ ខែឧសភា នៅហាងផ្កា Kaori Flowers ក្នុងទីក្រុង Narita ខេត្ត Chiba ប្រទេសជប៉ុន។ ការប្រែប្រួលតម្លៃ DOGE ថ្ងៃទី24 ខែឧសភា បន្ទាប់ពីព័ត៌មានត្រូវបានប្រកាស តម្លៃរបស់ DOGE បានកើនឡើងជាង 6% ឡើងដល់កំពូល 0.17 ដុល្លារ ប៉ុន្តែបន្ទាប់មកបានចាប់ផ្តើមធ្លាក់ចុះ ក្នុងរយៈពេល 15 នាទីនៃព័ត៌មាននេះ តម្លៃ DOGE បានធ្លាក់ចុះជាង 3% ។

ដើមកំណើតនៃ Meme Kabosu និង Dogecoin Atsuko Sato ម្ចាស់ Kabosu បានចែករំលែករូបថតនៃជីវិតប្រចាំថ្ងៃរបស់ Kabosu តាមអ៊ីនធឺណិត។ នៅថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2010 Atsuko Sato បានចែករំលែករូបថត Kabosu ជាមួយនឹងដៃបត់ ស្នាមញញឹមប្រកបដោយមោទនភាព ដែលស្រដៀងទៅនឹងរូបមនុស្ស។ រូបថតនេះក្រោយមកបានក្លាយជា Meme Dogecoin ដ៏ពេញនិយម។ ក្រឡេកមក Dogecoin វិញ នៅចុងឆ្នាំ 2013 វិស្វករលោក Jackson Palmer និង Billy Markus បានកែប្រែកូដ Bitcoin ហើយបានបង្កើត Dogecoin ឡើងក្នុងគោលបំណងជា Meme ប៉ុណ្ណោះ ដែលយកគំរូដើមចេញពី Meme Kabosu ។ តែមកដល់ពេលនេះអ្វីដែលយើងនឹងស្មានមិនដល់នោះគឺ Dogecoin បានក្លាយជារូបិយប័ណ្ណគ្រីបតូ ដែលពេញនិយមមួយនៅក្នុងវិស័យគ្រីបតូ។

រូបភាពបន្ថែម ៖

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ក្រុមហ៊ុន Upexi ដែលធ្លាប់បានទិញ SOL $100 លានដុល្លារ តែតម្លៃភាគហ៊ុនធ្លាក់ជាង 60% កាលពីយប់មិញ! តើមានអ្វីកើតឡើង?

គ្រីបតូ

ការវិភាគនៃការធ្លាក់ចុះ Bitcoin ក្នុងប៉ុន្មានថ្ងៃនេះ ! ដោយការសងប្រាក់របស់ Mt.Gox អាចបន្តដល់ខែ 10 !

គ្រីបតូ

អង្គការសហប្រជាជាតិ និង ICP បើកដំណើរការសាកល្បងការបញ្ជាក់អត្តសញ្ញាណឌីជីថលនៅកម្ពុជា

គ្រីបតូ

Tether កំពុងបង្កើតគំរូបញ្ញាសិប្បនិម្មិតវិមជ្ឈការ

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English