CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ជម្លោះការជាន់ឈ្មោះ "ZK" រវាង Polyhedra និង zkSync ដោយ Polyhedra បាននិយាយថា zkSync កំពុង Bully គម្រោងខ្លួន

CamboSwap

2024-05-27

601 View

គម្រោង Ethereum Layer 2 zkSync និង Polyhedra ថ្មីៗនេះមានជម្លោះយ៉ាងខ្លាំងចំពោះការប្រើប្រាស់ Symbol Name "ZK" ដូចគ្នា។ កាលពីថ្ងៃសុក្រ zkSync បានបញ្ជាក់ជាផ្លូវការថា Symbol Name របស់ខ្លួនគឺ "ZK" ប៉ុន្ដែ Polyhedra បានប្រើ Symbol Name នេះរួចហើយនៅក្នុងគម្រោងរបស់ខ្លួន។ ប្រតិកម្មរបស់ Polyhedra ទៅលើ zkSync ជាការឆ្លើយតប គម្រោង Polyhedra បានសម្តែងការមិនពេញចិត្តរបស់ខ្លួនជាសាធារណៈនៅក្នុងការបង្ហោះនៅលើវេទិកា X ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះ zkSync ចំពោះការឆក់យកលេខ Symbol របស់ខ្លួន ដោយហៅអាកប្បកិរិយានេះថា "ការគំរាមកំហែង - Bully" ។ Polyhedra បានសង្កត់ធ្ងន់ថា ZK គឺជា Symbol របស់ខ្លួន ហើយពួកគេប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះអាកប្បកិរិយាអយុត្តិធម៌នេះ ហើយជឿថាសហគមន៍ Web3 គួរតែជាកន្លែងនៃភាពយុត្តិធម៌ មិនមែនជាបរិយាកាសដែលបង្កើតការគំរាមកំហែងនោះទេ។ Polyhedra បានអំពាវនាវនៅលើទីផ្សារកុំឱ្យគាំទ្រការប្រព្រឹត្តិខុសឆ្គងបែបនេះហើយបានប្តេជ្ញាថានឹងជាអ្នកការពារយុត្តិធម៌។

ប្រតិកម្មរបស់សហគមន៍ ទោះបីជាមានសេចក្តីថ្លែងការណ៍ខ្លាំង របស់ Polyhedra ក៏ដោយ សមាជិកមួយចំនួននៃសហគមន៍រូបិយប័ណ្ណគ្រីបតូ គឺមិនយល់ស្របលើសកម្មភាពបែបនេះទេ។ មនុស្សជាច្រើនបានចង្អុលបង្ហាញថា Polyhedra បានផ្លាស់ប្តូរ Symbol របស់ខ្លួនពីរដងដោយដំបូងឡើយគឺប្រើ ZKbridge (ZKB) និងក្រោយមកទើបប្ដូរទៅZK ។ ហើយ zkSync បានបញ្ជាក់យ៉ាងច្បាស់តាំងពីដំបូងថាខ្លួននឹងប្រើ ZK សម្រាប់ Symbol Name របស់ខ្លួនដូច្នេះសមាជិកមួយចំនួននៃសហគមន៍មានអារម្មណ៍ថាប្រតិកម្មរបស់ Polyhedra គឺខ្លាំងពេក។ អ្នកប្រើប្រាស់ X ម្នាក់បានបញ្ចេញមតិថា៖ « Polyhedra និយាយអំពី​យុត្តិធម៌ ប៉ុន្តែ​ខ្លួនជា​ឧក្រិដ្ឋជន​ពិត​ប្រាកដ»។ ហើយបានបន្ថែមថា "Polyhedra គឺជាឈ្មោះ Brand របស់អ្នក ហើយអ្នកអាចជ្រើសរើស Symbol Name ផ្សេងជំនួសឱ្យការប្រើ ZK មិនមែនមកយកឈ្មោះដូចគម្រោងរបស់គេទេ" ។ ការតាមដានបន្ទាប់អំពីករណីនេះ បច្ចុប្បន្ន zkSync មិនទាន់បានធ្វើការឆ្លើយតបជាផ្លូវការចំពោះករណីនេះទេ។ ទោះជាយ៉ាងណាក៏ដោយជម្លោះនេះបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយនៅក្នុងសហគមន៍ cryptocurrency ។ Exchange Bybit បានប្រកាសថា Symbol Name "ZK" របស់ zkSync នឹងជាផ្នែកមួយនៃការចុះបញ្ជីនាពេលខាងមុខ ហើយគ្រោងនឹងកែតម្រូវ Symbol Name របស់ Polyhedra នៅលើវេទិការបស់ខ្លួន។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ទិន្នន័យ CPI បានជម្រុញឱ្យ Bitcoin ឈានដល់ $93,000 (All-Time-High)

គ្រីបតូ

ករណីលួច Bitcoin ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក Bitcoin 12 មុឺនគ្រាប់ត្រូវបានគេលួចពី Bitfinex

គ្រីបតូ

Michael Saylor៖ ខ្ញុំកំពុងរៀបចំផែនការជប់លៀងចុងឆ្នាំនៅពេល Bitcoin ឡើងដល់ $100,000

គ្រីបតូ

វេទិកាជួញដូរ Dexx ត្រូវបានគេវាយប្រហារ បណ្តាលឱ្យមានការលួចទ្រព្យសម្បត្តិអ្នកប្រើប្រាស់ក្នុងទំហំរាប់រយលានដុល្លារ

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English