CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Bitcoin បានឈានដល់ $70,000 ហើយបាន ធ្លាក់ចុះភ្លាមៗ តើការធ្លាក់ចុះនេះគឺអាចដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ទេរកាក់ Bitcoin ដែលមានតម្លៃប្រាក់ 2 ពាន់លានដុល្លារ កាលពីយប់មិញ?

CamboSwap

2024-07-30

238 View

ទីផ្សារ Crypto បានចាប់ផ្តើមយ៉ាងក្តៅគគុកក្នុងការជួញដូរដំបូងកាលពីថ្ងៃចន្ទ ដោយ Bitcoin បានកើនឡើងខ្ពស់រហូតដល់ $70,000 ជាលើកដំបូងចាប់តាំងពីពាក់កណ្តាលខែមិថុនា។ បេក្ខជនប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅក្នុងសន្និសិទ Bitcoin កាលពីចុងសប្តាហ៍ ហើយបាននិយាយថា ប្រសិនបើគាត់ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត គាត់មានបំណងប្រើប្រាស់ BTC ជាទ្រព្យសម្បត្តិបម្រុងជាយុទ្ធសាស្រ្ត ហើយបេក្ខជនប្រធានាធិបតីឯករាជ្យ Robert F. Kennedy Jr. ក៏បានធ្វើសកម្មភាពស្រដៀងគ្នាផងដែរ។ បន្ទាប់ពីសុន្ទរកថារបស់លោក Trump មួយរយៈពេលខ្លី Bitcoin បានធ្លាក់ចុះមកត្រឹម $66,650 ប៉ុន្តែបានមានការកើនឡើងបន្តឡើងវិញក្នុងការជួញដូរនៅដើមថ្ងៃច័ន្ទ ដោយជំរុញ Bitcoin ដល់កម្រិតនៃ $70,000 ប៉ុន្តែ Bitcoin បន្ទាប់មកបានធ្លាក់ចុះក្រោមកម្រិតគាំទ្រ (Support) $67,000 ហើយបានបន្តធ្លាក់ចុះដល់កម្រិតទាបគឺ $66,393។

មុនពេលការចេញផ្សាយព័ត៌មានសំខាន់ៗក្នុងសប្តាហ៍នេះ ដូចជាការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាល របាយការណ៍ការងាររបស់សហរដ្ឋអាមេរិក និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ភាគហ៊ុនរបស់សហរដ្ឋអាមេរិកក៏បានបង្ហាញពីនិន្នាការប្រែប្រួលនៅពេលបិទសន្ទស្សន៍ S&P 500, សន្ទស្សន៍ Nasdaq 500 បានកើនឡើង 0.08% និង 0.07% រៀងគ្នា និងសន្ទស្សន៍ Dow Jones បានធ្លាក់ចុះ 0.12% ។ អ្នកវិភាគនៅ Secure Digital Markets បាននិយាយថា "របាយការណ៍សប្តាហ៍នេះនឹងមានសារៈសំខាន់ដើម្បីកំណត់ថាតើភាគហ៊ុនបច្ចេកវិជ្ជា និងទ្រព្យសម្បត្តិគ្រីបតូអាចស្ទុះងើបឡើងវិញ "។ ខណៈពេលដែល Fed ត្រូវបានគេរំពឹងថានឹងរក្សាអត្រាថេរនៅថ្ងៃពុធ ហើយអ្នកឃ្លាំមើលទីផ្សារជាច្រើនជឿថា ប្រធាន Fed លោក Powell នឹងប្រើសុន្ទរកថាដើម្បីដាក់មូលដ្ឋានគ្រឹះសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ខែកញ្ញា ដែលបច្ចុប្បន្ននេះ Wall Street មើលឃើញឱកាស 100% នៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ទេរប្រាក់ចំនួន 2 ពាន់លានដុល្លារ (Bitcoin) កាលពីយប់មិញ

យោងតាមទិន្នន័យ Blockchain ដែលចែករំលែកដោយ Arkham Intelligence ការផ្ទេរ Bitcoin ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចជាមូលហេតុនាំឱ្យមានការលក់ចេញរយៈពេលខ្លីនៅក្នុងទីផ្សារ។ ទិន្នន័យ Blockchain ពី Arkham Intelligence បានបង្ហាញថាកាបូប "រដ្ឋាភិបាលសហរដ្ឋអាមេរិក៖ ក្រសួងយុត្តិធម៌" បានផ្ទេរ 29,800 BTC ទៅអាសយដ្ឋានដែលមិនសម្គាល់ដោយមិនមានប្រវត្តិប្រតិបត្តិការពីមុន ហើយបន្តបញ្ជូនកាក់ចំនួន 19,800 BTC និង 10,000 BTC ទៅអាសយដ្ឋានពីរផ្សេងគ្នាថែមទៀត។ អ្នកវិភាគ Arkham ទស្សន៍ទាយថាការផ្ទេរប្រាក់ BTC មួយក្នុងចំណោម 10,000 BTC ដែលមានតម្លៃ $670 លានគឺជាការដាក់ប្រាក់ទៅឱ្យ Exchange Platform ឬ ស្ថាប័ន។ ការជួញដូរ Bitcoin កំពុងស្ថិតក្នុងតំបន់ Resistance សំខាន់ៗ

អ្នកវិភាគ Bitfinex បាននិយាយថា "Bitcoin បានជួបប្រទះនូវការកើនឡើងយ៉ាងខ្លាំងនៅក្នុងជួរតម្លៃ $68,000 ទៅ $69,000 ហើយបានទប់ទល់នឹងការកែតម្រូវ (Correction) ប្រចាំសប្តាហ៍បាន 7.24% ខណៈដែលនិន្នាការប្រមូលផ្តុំរបស់ទីផ្សារបានបន្ត" គាត់បាននិយាយថា $68,000 ទៅ $69,000 នឹងបន្តដើរតួជាចំណុច resistance ។ អ្នកវិភាគ TradingView TradingShot បានចង្អុលបង្ហាញថាតំបន់ resistance ដែលត្រូវបានគូសបញ្ជាក់ដោយ Bitfinex គឺស្របជាមួយនឹង "parabolic growth" របស់ Bitcoin ដែលបង្ហាញថានៅពេលដែលតំបន់ resistance នេះត្រូវបានបំបែក Bitcoin នឹងមានការកើនឡើងយ៉ាងខ្លាំង។

រូបភាពបន្ថែម ៖

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

មន្ត្រី​ប៉ូលិស​ឥណ្ឌា ១១ នាក់​ជាប់​គុក​អស់​មួយ​ជីវិត​ពី​បទ​ចាប់​ជំរិតទារប្រាក់តាមរយៈរូបិយប័ណ្ណគ្រីបតូ

គ្រីបតូ

តម្លៃ WLFI ឡើង​ជាង 20% មុន​ការ​ជួញដូរ​ផ្លូវការ​ចាប់ផ្តើម

គ្រីបតូ

ទីផ្សារគ្រីបតូត្រៀមនឹងមានការកើនឡើងដោយសារ Fed អាច​នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ 96.6% នៅ​ខែ​កញ្ញា​នេះ!

គ្រីបតូ

កូន​ប្រុស​ច្បង​លោក Trump ប្រកាស​ថា "American Bitcoin" នឹង​បង្កើត​ទុន​បម្រុង Bitcoin ដ៏​ធំ​បំផុត​នៅ​អាមេរិក

Advertise

Related Article

គ្រីបតូ

លោក Elon Musk: "គណបក្សអាមេរិក" នឹងទទួលយក Bitcoin

Camboswap - ខេមបូស្វេប2025-07-07
គ្រីបតូ

IRS ជួលអតីតនាយកប្រតិបត្តិ Binance.US ដើម្បីជំរុញការអនុលោមច្បាប់គ្រីបតូ

camboswap2024-02-28
គ្រីបតូ

Phantom បដិសេធការចោទប្រកាន់អំពីបញ្ហាសុវត្ថិភាពកាបូបគ្រីបតូរបស់ខ្លួន

Camboswap - ខេមបូស្វេប2025-01-22
គ្រីបតូ

ក្រោយសវនាការម្សិលមិញ ចៅក្រម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​សម្រេច​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ឬ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ថា​តើ​ត្រូវ​ច្រានចោល​ករណី​របស់ SEC ចោទប្រកាន់ទៅ​នឹង Binance ដែរ​ឬ​ទេ

camboswap2024-01-23

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English