CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

កាលខិតជិតមកដល់នៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា តែហេតុអ្វី Bitcoin និង Ethereum មិនមានកើនឡើង បែរជាមាន ការធ្លាក់ចុះ ?

CamboSwap

2024-08-15

510 View

កាលពីយប់ម្សិលមិញ ក្រសួងការងារសហរដ្ឋអាមេរិកបានប្រកាសទិន្នន័យសម្រាប់សន្ទស្សន៍តម្លៃអតិថិជន (CPI) ដែលបង្ហាញថាតម្លៃទំនិញបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល 3 ឆ្នាំចុងក្រោយ។ ទោះបីមានដំណឹងល្អអំពីការប្រាក់កម្ចីតាមក៏ដោយ តែតម្លៃ Bitcoin និង Ethereum បានធ្លាក់ចុះខុសពីការរំពឹងទុក។

ផលប៉ះពាល់​ CPI ទៅលើទីផ្សារ CPI ដែលបានប្រកាសកាលពីយប់ម្សិលមិញបានបង្ហាញថា៖ អត្រាការកើនឡើងក្នុងកម្រិតតម្លៃប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់ 2.9% ក្នុងខែ កក្កដា ដែលទាបជាងការរំពឹងទុករបស់ទីផ្សារ។ នេះជាការប្រកាសល្អមួយដែលបានធ្វើឱ្យវិនិយោគិនរំពឹងថា Fed អាចនឹងបញ្ចេញវិធានការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែ កញ្ញាខាងមុខ។ ហេតុផលសំខាន់ៗដែលធ្វើឱ្យ Bitcoin និង Ethereum ធ្លាក់ចុះ មានហេតុផលមួយចំនួនដែលបានធ្វើឱ្យ Bitcoin និង Ethereum ធ្លាក់ចុះ ដោយសារវិនិយោគិនធំៗបានឆ្លៀតឱកាសសម្រេចចិត្តលក់មុនកាលវិភាគនៃការកាត់បន្ថយអត្រាការប្រាក់ ដើម្បីចំណេញពីស្ថានភាពទីផ្សារបច្ចុប្បន្ន។ ដូចទៅនឹងការប្រកាស់ Approve ទៅលើ Bitcoin ETF ("Buy the rumor, sell the news" )។ នេះអាចជាហេតុផលដែលធ្វើឱ្យតម្លៃរូបិយប័ណ្ណគ្រីបតូ (cryptocurrency) មិនកើនឡើងស្របតាមការរំពឹងទុកទេ។ ក្រោយការប្រកាស CPI Bitcoin បានឆ្លងកាត់តម្លៃ $61,839 ប៉ុន្តែបានធ្លាក់ចុះដល់ $58,441 ក្នុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ សម្រាប់ តម្លៃ Ethereum ក៏ធ្លាក់ចុះដែរ ដោយបានធ្លាក់ចុះក្រោម $2,700។

ហេតុផលដែលអាចកើតមានមួយទៀតគឺថា យោងទៅតាមការបង្ហោះរបស់ Arkham នៅលើ X ប្រហែលប្រាំបួនម៉ោងមុន អាស័យដ្ឋានមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹង "រដ្ឋាភិបាលសហរដ្ឋអាមេរិក" បានផ្ទេរ 10,000 BTC ទៅកាបូប Coinbase Prime កាលពីយប់មិញ ដែលហាក់ដូចជាកំពុងរៀបចំសម្រាប់ការលក់។ វាត្រូវបានគេយល់ថាកាបូបនោះបានទទួល 10,000 BTC ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីពីរសប្តាហ៍មុន ដែលជាផ្នែកមួយនៃមូលនិធិដែលរឹបអូសបាននៅក្នុងករណី "Siik Road"។

រូបភាពបន្ថែម ៖

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Bitcoin ធ្លាក់​ក្រោម $113,000 ដុល្លារ​អាមេរិក ខណៈ​ភាគហ៊ុន​បច្ចេកវិទ្យា​ធំៗ​នៅ​អាមេរិក​ដាំ​ក្បាល​ចុះ

គ្រីបតូ

ត្រី​បាឡែន​ប្រមូលផ្តុំ ​ETH ជាង 7.5 ពាន់​លាន​ដុល្លារ, ទីផ្សារ​កំពុង​តាមដាន​ថា ETH អាច​ឡើង​ដល់ $6,500 ដែរ​ឬទេ!

គ្រីបតូ

Fed ផ្លាស់ប្តូរគោលជំហរ! មន្ត្រីជាន់ខ្ពស់ជំរុញឱ្យទទួលយកបច្ចេកវិទ្យា AI និងគ្រីបតូ

គ្រីបតូ

ការ​បញ្ចុះ​អត្រា​ការប្រាក់​អាច​ជា​«ការ​បំភ័ន្ត​ភ្នែក»​? Bitcoin ធ្លាក់​ដល់ $110,000 ស្របពេល ETH បង្កើត​កំណត់ត្រា​ខ្ពស់​ថ្មី​!

Advertise

Related Article

គ្រីបតូ

ធនាគារ Kasikorn (K-Bank) របស់ប្រទេសថៃ បានទិញភាគហ៊ុនរបស់ Satang Crypto Exchange ក្នុងតម្លៃ 103 លានដុល្លារ

camboswap2023-10-30
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13
គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English