CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ការព្រមាន៖ អ្នកប្រើប្រាស់ Mac ត្រូវប្រយ័ត្នចំពោះមេរោគ AMOS ដែលអាចក្លូនកម្មវិធីកាបូប និងលួចលុយគ្រីបតូបាន

CamboSwap

2024-08-24

552 View

មេរោគ "Atomic MacOS" (AMOS) ឥឡូវនេះត្រូវបានមានការអាប់ដេតថ្មី ដែលអាចឱ្យវាក្លូនកម្មវិធីកាបូប និងលួចរូបិយប័ណ្ណគ្រីបតូរបស់អ្នកប្រើប្រាស់។ យោងតាមរបាយការណ៍របស់ Moonlock Lab នៅថ្ងៃទី ៥ ខែសីហា មេរោគ AMOS ត្រូវបានផ្សព្វផ្សាយតាមរយៈ Google Adsense ដោយក្លែងធ្វើជាកម្មវិធី MacOS ដ៏ពេញនិយមដូចជា Loom និង Figma ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យទាញយក។ នៅពេលអ្នកប្រើប្រាស់ចុចលើការផ្សាយពាណិជ្ជកម្មក្លែងក្លាយ ពួកគេនឹងទាញយកកម្មវិធីក្លែងក្លាយ ដែលដំឡើង AMOS ជំនួសឱ្យកម្មវិធីពិតប្រាកដ។ មេរោគ AMOS មិនមែនជាមេរោគថ្មីទេ ប៉ុន្តែការអាប់ដេតថ្មីៗនេះបានបន្ថែមសមត្ថភាពក្នុងការក្លូនកម្មវិធីកាបូបដូចជា Ledger Live ដែលធ្វើឱ្យអ្នកវាយប្រហារអាចលួចលុយរបស់អ្នកប្រើប្រាស់បានយ៉ាងងាយស្រួល ជាពិសេសគណនីដែលមានពាក្យសម្ងាត់ខ្សោយ។ ក្រុម Moonlock បានព្រមានថា AMOS ក៏គ្រោងនឹងក្លូនកម្មវិធីកាបូបជាច្រើនទៀតដូចជា MetaMask, Trust Wallet ជាដើម។ ដើម្បីការពារខ្លួន អ្នកប្រើប្រាស់ Mac ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះកម្មវិធីដែលបានទាញយកតាមរយៈការផ្សាយពាណិជ្ជកម្ម ហើយត្រូវប្រាកដថាពួកគេកំពុងទាញយកកម្មវិធីពីប្រភពដែលអាចទុកចិត្តបាន។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

ក្រុមហ៊ុន web3 នៅ ហុងកុង កំពុងចំណាយចន្លោះពី 2.55 លានដុល្លារ ទៅ 25.5 លានដុល្លារសម្រាប់អាជ្ញាប័ណ្ណអ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត (VASP)

គ្រីបតូ

Bitcoin កំពុងស្ថិតនៅចំណុចពិសេស៖ តម្លៃ Bitcoin អាចធ្លាក់ចុះដល់ 34,000 មុនពេល Bitcoin Halving

គ្រីបតូ

Bitget ត្រូវបានដកចេញពី Apple Store

គ្រីបតូ

បន្ទាប់ពី Binance បានប្រកាសថានឹង List កាក់ $RON នៅក្នុង Trading Spot កាក់ $RON បានធ្លាក់យ៉ាងខ្លាំងនៅ Gate.io

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English