CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Mastercard គ្រោងលុបចោលលេខកាតឥណទាន និងជំនួសវាដោយបច្ចេកវិទ្យា Tokenization ដើម្បីកាត់បន្ថយហានិភ័យនៃការលេចធ្លាយព័ត៌មាន

CamboSwap

2024-08-31

585 View

យោងតាមរបាយការណ៍កាលពីថ្ងៃទី 30 ខែសីហា កាសែត Lianhe Zaobao របស់ប្រទេសសិង្ហបុរីបានរាយការណ៍ថា Mastercard កំពុងមានផែនការដ៏ធំមួយ ដើម្បីបង្កើនសុវត្ថិភាពនៃការទូទាត់តាមអ៊ីនធឺណិត។ គោលដៅចម្បងគឺការលុបបំបាត់លេខកាតឥណទានបែបប្រពៃណី និងជំនួសវាដោយ "សញ្ញាសម្ងាត់" ដែលជាលេខកូដដែលបង្កើតដោយចៃដន្យ។ នេះនឹងធ្វើឱ្យព័ត៌មានរសើបមានសុវត្ថិភាពជាងមុន ដោយសារតែទោះបីជា Hacker អាចលួច "សញ្ញាសម្ងាត់" ក៏ដោយ ក៏ពួកគេមិនអាចប្រើវាដើម្បីធ្វើប្រតិបត្តិការក្លែងក្លាយបានដែរ។ ក្រៅពីនេះ Mastercard ក៏មានគម្រោងជំនួសពាក្យសម្ងាត់បែបប្រពៃណីជាមួយនឹងវិធីសាស្ត្រកំណត់អត្តសញ្ញាណជីវមាត្រ (Identify biometrics) ដូចជាស្នាមម្រាមដៃ ឬការស្កេនមុខ។ នេះនឹងធ្វើឱ្យការទូទាត់មានសុវត្ថិភាពបន្ថែមទៀត ព្រោះវាពិបាកក្លែងបន្លំជាងពាក្យសម្ងាត់។ ការផ្លាស់ប្តូរទាំងនេះគឺជាការឆ្លើយតបទៅនឹងការកើនឡើងនៃការក្លែងបន្លំតាមអ៊ីនធឺណិត ដែលបង្កការខាតបង់យ៉ាងច្រើនដល់អាជីវកម្ម និងអ្នកប្រើប្រាស់។ តាមរយៈការអនុវត្តបច្ចេកវិទ្យាទំនើបទាំងនេះ Mastercard សង្ឃឹមថានឹងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ និងធ្វើឱ្យការទូទាត់តាមអ៊ីនធឺណិតមានសុវត្ថិភាព និងងាយស្រួលជាងមុន។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Donald Trump៖ “គ្រីបតូសំខាន់ណាស់ បើអាមេរិកមិនអភិវឌ្ឍវិស័យនេះទេ ប្រទេសចិននឹងនាំមុខ”

គ្រីបតូ

Tron, Tether និង TRM Labs សហការគ្នាដើម្បីបង្កើត "T3 FCU" ដែលជាក្រុមការងារដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ

គ្រីបតូ

Miner អាចទាញតម្លៃ BTC ចុះមកត្រឹម $54K ម្តងទៀត ?

គ្រីបតូ

ពូទីន ៖ រុស្ស៊ីបានក្លាយជាមេដឹកនាំពិភពលោកក្នុងការជីកយករ៉ែ Bitcoin ជាមួយនឹង ការទទួលបាន Bitcoin ចំនួន 54,000 នៅក្នុងឆ្នាំ 2023

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English