CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ករណីលួច Bitcoin ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក Bitcoin 12 មុឺនគ្រាប់ត្រូវបានគេលួចពី Bitfinex

CamboSwap

2024-11-15

637 View

នៅថ្ងៃទី15 ខែវិច្ឆិកា តុលាការសហព័ន្ធវ៉ាស៊ីនតោនបានកាត់ទោសលោក Ilya Lichtenstein ជនជាតិអាមេរិក ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទសមគំនិតលាងលុយកខ្វក់ បន្ទាប់ពីលួច Bitcoin ចំនួន ១១៩,៧៥៦ ពីក្រុមហ៊ុន Bitfinex កាលពីឆ្នាំ២០១៦។ Bitcoin ដែលត្រូវបានលួចមានតម្លៃប្រមាណ ៧១លានដុល្លារនៅពេលនោះ ហើយបានកើនឡើងដល់ជាង ១០,៥ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ ព្រះរាជអាជ្ញាបានឱ្យដឹងថា លោក Lichtenstein ជា "អ្នកជំនាញកុំព្យូទ័រ" ដែលបានប្រើបច្ចេកទេសលួចចូលប្រព័ន្ធស្មុគស្មាញ និងធ្វើប្រតិបត្តិការជាង 2000 លើក ដើម្បីផ្ទេរ Bitcoin ទៅកាន់កាបូបគ្រីបតូរបស់ខ្លួន។ លោកស្រី Heather Morgan ភរិយារបស់លោក Lichtenstein វ័យ ៣៤ឆ្នាំ នឹងត្រូវកាត់ទោសនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ ដោយព្រះរាជអាជ្ញាស្នើឱ្យកាត់ទោសជាប់ពន្ធនាគារ ១៨ខែ។ គូស្វាមីភរិយានេះត្រូវបានចាប់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយបានសារភាពកំហុសក្នុងខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងដំណើរការលាងលុយកខ្វក់ ពួកគេបានប្រើវិធីសាស្ត្រជាច្រើន ដូចជាបើកគណនីក្លែងក្លាយ ផ្ទេរប្រាក់បន្តិចម្តងៗ និងទិញមាស កាតអំណោយ និង NFT។ តាមព្រះរាជអាជ្ញា ពួកគេអាចលាងលុយបានសម្រេច ២១% នៃ Bitcoin ដែលលួចបាន។ ក្រុមហ៊ុនហូលីវូដ MGM បានគ្រោងផលិតខ្សែភាពយន្តអំពីរឿងនេះ ដោយដាក់ឈ្មោះថា "Razzlekhan" តាមឈ្មោះឆាករបស់លោកស្រី Morgan ដែលជាតារាចម្រៀងរ៉េប។ គូស្វាមីភរិយានេះត្រូវបានប្រៀបធៀបទៅនឹង "Bonnie និង Clyde នៃ Bitcoin" យោងតាមចោរល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រអាមេរិក។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

យើងអាចមានឪកាសទិញ Bitcoin ក្នុងតម្លៃទាបទៀតអត់?

គ្រីបតូ

Trader ម្នាក់រកបានជាង 10,000 ដុល្លារក្នុងរយៈពេល 8 នាទីដោយពឹងផ្អែកលើព័ត៌មាន Listing របស់ Binance

វិនិយោគ

ចំណុចមួយចំនួនដែលអ្នកគួរជៀសវាងអំឡុងពេលទីផ្សារកំពុងឡើងខ្លាំង

គ្រីបតូ

Donald Trump ៖ Bitcoin ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរួចហើយ មិនប្រាកដថាគួរត្រូវបានហាមឃាត់ឬអត់

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English