CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Michael Saylor នឹងជំរុញឱ្យ Microsoft វិនិយោគ 1% នៃទ្រព្យសកម្មសរុបរបស់ខ្លួនទៅលើ Bitcoin ក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន

CamboSwap

2024-11-20

617 View

Michael Saylor ស្ថាបនិកក្រុមហ៊ុន MicroStrategy ត្រៀមថ្លែងសុន្ទរកថារយៈពេល ៣នាទី ទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ Microsoft ដើម្បីជំរុញឱ្យក្រុមហ៊ុននេះវិនិយោគលើ Bitcoin។ នេះបើតាមប្រភពពី Cointelegraph។ កាលពីខែតុលា សំណើរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវគោលនយោបាយសាធារណៈ (NCPPR) បានស្នើឱ្យ Microsoft វិនិយោគ ១% នៃទ្រព្យសកម្មសរុបរបស់ខ្លួនទៅលើ Bitcoin។ ទោះបីជាក្រុមហ៊ុន Microsoft បានណែនាំឱ្យម្ចាស់ភាគហ៊ុនបោះឆ្នោតប្រឆាំងនឹងសំណើនេះក៏ដោយ ដោយសារកង្វល់អំពីភាពមិនប្រាកដប្រជានៃតម្លៃ Bitcoin ក៏សំណើនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិន។ លោក Saylor បានបញ្ជាក់ថា គាត់បានស្នើសុំជួបជាមួយលោក Satya Nadella នាយកប្រតិបត្តិ Microsoft ដើម្បីពិភាក្សាអំពីបញ្ហានេះ ប៉ុន្តែសំណើនោះមិនត្រូវបានទទួលយកទេ។ គាត់ជឿថាការវិនិយោគលើ Bitcoin អាចធ្វើឱ្យក្រុមហ៊ុន Microsoft កាន់តែមានស្ថិរភាព និងមានហានិភ័យតិចជាងមុន។ បច្ចុប្បន្ន ៩៨,៥% នៃតម្លៃសហគ្រាសរបស់ Microsoft មកពីប្រាក់ចំណូលប្រចាំត្រីមាស ហើយមានតែ ១,៥% ប៉ុណ្ណោះដែលមកពីទ្រព្យសម្បត្តិរូបីរបស់ខ្លួន។ កិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ Microsoft នឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ដើម្បីបោះឆ្នោតលើសំណើនេះ។ ក្រុមប្រឹក្សាភិបាលរបស់ Microsoft ដែលមានសមាជិក១២រូប បានអះអាងថាក្រុមហ៊ុនត្រូវការការវិនិយោគដែលមានស្ថិរភាព និងអាចព្យាករណ៍បាន ដើម្បីធានាបាននូវសាច់ប្រាក់ងាយស្រួល។ គួរបញ្ជាក់ថា MicroStrategy ដែលជាក្រុមហ៊ុនរបស់លោក Saylor ទើបតែបានប្រកាសទិញ Bitcoin ចំនួន ៥១,៧៨០ បន្ថែមទៀតក្នុងតម្លៃជាមធ្យម ៨៨,៦២៧ដុល្លារ ដែលធ្វើឱ្យចំនួន Bitcoin សរុបរបស់ក្រុមហ៊ុនកើនដល់ ៣៣១,២០០។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាជាផ្លូវការលើច្បាប់ហាមឃាត់ TikTok នៅសហរដ្ឋអាមេរិក លុះត្រាតែ ByteDance យល់ព្រមលក់វេទិកានេះ

គ្រីបតូ

Apple បានបញ្ចេញគំរូភាសា AI OpenELM ជាសាធារណៈ ! AI iPhoneនឹងត្រូវបានដាក់ឱ្យដំណើរការនៅខែកញ្ញា

គ្រីបតូ

Influencer នៅលើ Instagram “Jay Mazini” ត្រូវបានកាត់ទោសឱ្យជាប់គុក 7 ឆ្នាំពីបទក្លែងបន្លំទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូ

គ្រីបតូ

ក្រុមហ៊ុន Metamask ប្តឹង SEC ! ដើម្បីរារាំង SEC ពីការចាត់តាំង Ethereum ជាមូលបត្រ

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English