CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ពាក្យចចាមអារ៉ាមថា X Payment របស់ Elon Musk នឹងមិនទទួលយកគ្រីបតូ ដែលបណ្តាលឱ្យ Dogecoin ធ្លាក់ថ្លៃ

CamboSwap

2025-01-08

588 View

នៅដើមខែមករា ក្រោយពេលកូដមុខងារ "X Money" របស់វេទិកា X ត្រូវបានលាតត្រដាង សហគមន៍បានពិភាក្សាគ្នាយ៉ាងសកម្មថា X Payment អាចនឹងចាប់ផ្តើមដំបូងក្នុងរដ្ឋដែលមានអាជ្ញាប័ណ្ណ។ សហគ្រិន Alex Finn បានព្យាករណ៍ថា សេវាកម្មនេះនឹងគាំទ្ររូបិយប័ណ្ណឌីជីថល ដែលបង្កើនការរំពឹងទុកថា Dogecoin ដែល Elon Musk តែងគាំទ្រ អាចជាជម្រើសដំបូង។ ទោះយ៉ាងណា មានព័ត៌មានថ្មីៗបានចេញផ្សាយថា Elon Musk បាននិយាយក្នុងកម្មវិធី X Live ថា X Payment នឹងមិនប្រើប្រាស់គ្រីបតូនាពេលខាងមុខនេះទេ ដោយសារតម្រូវការអាជ្ញាប័ណ្ណ និងនឹងផ្តោតលើរូបិយប័ណ្ណធម្មតាជំនួសវិញ។ ប៉ុន្តែក្រុមការងារ CamboSwap បានផ្ទៀងផ្ទាត់វីដេអូនោះ និងរកឃើញថា Elon Musk កំពុងនិយាយអំពីហ្គេម Path of Exile 2 ជាចម្បង ហើយមិនទាន់មានការបញ្ជាក់អំពី X Payment នៅឡើយទេ។

ជាលទ្ធផល Dogecoin បានធ្លាក់ថ្លៃយ៉ាងខ្លាំង។ តាមទិន្នន័យរបស់ CoinGecko តម្លៃបានធ្លាក់ពី $0.3968 មកនៅត្រឹម $0.3473 ស្មើនឹងការធ្លាក់ចុះ 12.47% ដោយមិនទាន់មានសញ្ញានៃការងើបឡើងវិញនៅឡើយ។ គួរបញ្ជាក់ថា នាយិកាប្រតិបត្តិរបស់ X គឺ Linda Yaccarino បានប្រកាសតាម tweet កាលពីថ្ងៃទី 1 ខែមករាថា X នឹងបើកដំណើរការ X Money នៅឆ្នាំ 2025 រួមជាមួយសេវាកម្មថ្មីៗផ្សេងទៀតដូចជា ទូរទស្សន៍ X និង Grok ជាដើម។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

រូប​សំណាក Satoshi នៅ​ទីក្រុង Lugano ប្រទេស​ស្វីស​ត្រូវ​បាន​គេ​លួច ផ្តល់​រង្វាន់ 0.1 BTC សម្រាប់​ព័ត៌មាន

បច្ចេកវិទ្យា

ប្រធានផ្នែក InfoSec របស់ SlowMist៖ ក្រុម Hacker APT37 លាក់ Malware ក្នុងរូបភាព JPEG ដើម្បីវាយប្រហារ!

គ្រីបតូ

10x Research: Bitcoin អាច​នឹង​ឡើង​ដល់ $142,000 ដុល្លារ​អាមេរិក នៅ​ចុងឆ្នាំ 2025

គ្រីបតូ

គណៈកម្មការមូលបត្រ​ហ្វីលីពីន (SEC) ប្រកាស​ឈ្មោះ​ក្រុមហ៊ុនគ្រីបតូ​បរទេស​ចំនួន 10 ដែល​បាន​បំពាន​ច្បាប់​ថ្មី

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English