CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CZ ៖ ទោះបីខ្ញុំមិនដែលទិញ Meme coins ឬ NFTs ប៉ុន្តែក៏មិនប្រឆាំងពួកគេ

CamboSwap

2025-01-24

470 View

នៅថ្ងៃទី 24 ខែមករា Changpeng Zhao (CZ) បានបង្ហោះនៅលើវេទិកា X នូវការវិភាគដ៏សុីជម្រៅមួយស្ដីពីបញ្ហា Meme tokens និង cryptocurrency ដោយបង្ហាញទស្សនៈដ៏សមស្រប និងបើកចំហ។ "ខ្ញុំអាចសង្កេតឃើញការពិភាក្សាពីសងខាងដោយយកចិត្តទុកដាក់" CZ បាននិយាយ "ប៉ុន្តែខ្ញុំមិនអាចកំណត់បានច្បាស់នូវភាគីណាមួយដែលត្រូវ ឬខុស។ សម្រាប់ខ្ញុំ ចំណុចសំខាន់គឺត្រូវរក្សាបាននូវវិមជ្ឈភាព"។ លោកបន្ថែមថា៖ "ក្នុងពិភពដែលគ្មាននរណាម្នាក់អាចបង្ខំមនុស្សឱ្យទិញ ឬមិនទិញ Meme tokens (ឬ cryptocurrency ទូទៅ) នោះទេ។ មនុស្សមិនចាំបាច់ចូលរួមប្រសិនបើពួកគេមិនចង់ ប៉ុន្តែទំហំនៃសេរីភាពពួកគេមានសិទ្ធិជ្រើសរើសនៅដៃខ្លួន"។ ដោយបង្ហាញពីទស្សនៈផ្ទាល់ខ្លួន CZ បញ្ជាក់ថា "ខ្ញុំផ្ទាល់មិនបានទិញ Meme coins ឬ NFTs នៅឡើយទេ។ ប៉ុន្តែនេះមិនមែនមានន័យថាខ្ញុំប្រឆាំងនឹងពួកគេ គ្រាន់តែខ្ញុំមិនយល់ពីវិធីដាក់តម្លៃឱ្យវាពិតប្រាកដប៉ុណ្ណោះ"។ CZ ក៏បានចង្អុលបង្ហាញថា BNB Chain នឹងបន្តគាំទ្រការបង្កើត Meme Coins ហើយបាននិយាយថាមានលទ្ធភាពបង្កើតក្រុមប្រឹក្សាយោបល់ផងដែរ។ នៅដើមខែវិច្ឆិកាឆ្នាំមុន លោកបានបង្ហាញបំណងមិនបង្ក្រាបការវិនិយោគលើ Meme coins ប៉ុន្តែចង់លើកទឹកចិត្តអ្នកជំនាញបន្ថែមទៀត ឱ្យចូលរួមវិភាគនិងអភិវឌ្ឍផ្នែកនេះ។ CZ បង្ហាញឱ្យឃើញនូវទស្សនៈដ៏ច្បាស់លាស់ច្នៃប្រឌិត ដោយមិនបង្ខំមតិទៅរកទិសដៅណាមួយ ប៉ុន្តែផ្ដល់សេរីភាពឱ្យសមាជិកក្នុងសហគមន៍ crypto៕

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

យោង​តាម​ក្រសួង​យុត្តិធម៌​អាមេរិក បុរស​ម្នាក់​ក្លែង​ខ្លួន​ជា​បុគ្គលិក​ Apple បានលួច NFTs និងរូបិយប័ណ្ណគ្រីបតូដែលមានតម្លៃ740,000 ដុល្លារ ពីជនរងគ្រោះរាប់រយនាក់

គ្រីបតូ

Signa ដែលជាអ្នកដឹកនាំអចលនទ្រព្យនៅអឺរ៉ុបបានប្រកាសក្ស័យធន ហើយធនាគាររាប់រយអាចប្រឈមមុខនឹងរលកដ៏ធំនៃការបំពានកិច្ចសន្យាប្រាក់កម្ចីដែលមានតម្លៃ 13 ពាន់លានអឺរ៉ូ

គ្រីបតូ

កាក់ Meme Coin $GFY (Go Fxxk Yourself) បានហោះឡើង 330% ដោយសារ Elon Musk បានបោះពាក្យសម្ដីក្នុងកម្មវិធី The New York Times

វិនិយោគ

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ការ​ឡើង​ថ្លៃ​របស់ $ARB ? ដោយសារតែបច្ចេកវិទ្យាថ្មី Layer 3?

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English