CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

SEC ស្វែងរកមតិសាធារណៈលើសំណើបំប្លែង Grayscale Litecoin Trust ទៅជា ETF

CamboSwap

2025-02-07

470 View

CamboSwap News នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការមូលបត្រអាមេរិក (SEC) កំពុងស្វែងរកការផ្តល់មតិយោបល់ជាសាធារណៈលើសំណើបំប្លែង Grayscale Litecoin Trust (LTCN) ទៅជាមូលនិធិជួញដូរក្នុងទីផ្សារ (ETF)។ យោងតាមរបាយការណ៍របស់ The Block កាលពីថ្ងៃព្រហស្បតិ៍ SEC បានទទួលស្គាល់ពាក្យស្នើសុំដែលដាក់ដោយក្រុមហ៊ុន NYSE Arca ក្នុងនាម Grayscale។ ទីភ្នាក់ងារនេះបានស្នើសុំមតិយោបល់សាធារណៈក្នុងរយៈពេល ២១ ថ្ងៃ គិតចាប់ពីថ្ងៃចុះផ្សាយនៅក្នុង Federal Register។ បន្ទាប់ពីការពិនិត្យពាក្យស្នើសុំ SEC មានជម្រើសបីគឺ៖ ១. អនុម័តយល់ព្រម ២. បដិសេធ ៣. ចាប់ផ្តើមដំណើរការពិនិត្យបន្ថែម NYSE Arca បានដាក់ឯកសារ 19b-4 កាលពីខែមុន ដើម្បីស្នើសុំបំប្លែងទាំង Grayscale Litecoin Trust និង Grayscale Solana Trust ទៅជា ETFs។ ឯកសារ 19b-4 នេះគឺជាផ្នែកទីពីរនៃដំណើរការពីរជំហានសម្រាប់ការស្នើសុំគ្រីបតូ ETF។ នៅពេល SEC បញ្ជាក់ទទួលយកឯកសារនេះ វានឹងត្រូវបានចុះផ្សាយក្នុង Federal Register ដែលជាការចាប់ផ្តើមដំណើរការពិនិត្យនិងអនុម័តរបស់ទីភ្នាក់ងារនេះជាផ្លូវការ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុនជាច្រើនបានដាក់សំណើសុំបង្កើតមូលនិធិផ្អែកលើ Dogecoin (DOGE) និងគ្រីបតូផ្សេងទៀត។ ការណ៍នេះបង្ហាញពីសេចក្តីសង្ឃឹមថា ការផ្លាស់ប្តូរនៅក្នុងថ្នាក់ដឹកនាំរបស់ SEC អាចនឹងមានភាពអនុគ្រោះចំពោះការអនុម័តលើគ្រីបតូ ETFs។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

Binance បានដកពាក្យស្នើរសុំអាជ្ញាប័ណ្ណគ្រីបតូពីប្រទេសអាល្លឺម៉ង់

បច្ចេកវិទ្យា

[អត្ថបទសុីជម្រៅ] ស្វែងយល់អំពីដំណើរការ តម្លៃ និងផលប៉ះពាល់ នៃការជីកយករ៉ែ Bitcoin 1 គ្រាប់ ជុំវិញសកលលោក

បច្ចេកវិទ្យា

តើ Google Bard គិតថា Shiba Inu អាចឡើងដល់បាន 1 ដុល្លារទេ?

បច្ចេកវិទ្យា

Shiba Inu បានប្រកាសចេញ "Shibacals" ដែលអាចភ្ជាប់ NFTs ទៅនឹងភពជាក់ស្ដែង

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English