CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

SEC សហរដ្ឋអាមេរិកបង្ហាញសញ្ញាវិជ្ជមានចំពោះការពិចារណាលើ ETFs សម្រាប់ XRP, LTC និង SOL

CamboSwap

2025-02-07

536 View

CamboSwap News នៅថ្ងៃទី ៧ ខែកុម្ភៈ គណៈកម្មការមូលបត្រនិងបោះដូរអាមេរិក (SEC) បានចាត់វិធានការដំបូងក្នុងដំណើរការពិនិត្យលើសំណើគ្រីបតូ ETFs ថ្មីៗ ដែលតាមដានតម្លៃទ្រព្យសកម្មឌីជីថលដូចជា Litecoin និង Solana។ ទន្ទឹមនឹងនេះ SEC ក៏កំពុងពិចារណាលើវិធីសាស្រ្តថ្មីសម្រាប់ការលោះមូលនិធិពីគ្រីបតូ ETFs ដែលមានស្រាប់ផងដែរ។ ការវិវឌ្ឍសំខាន់ៗមានដូចខាងក្រោម៖ ១. នៅព្រឹកថ្ងៃព្រហស្បតិ៍ SEC បានបញ្ជាក់ទទួលពាក្យស្នើសុំ Solana (SOL) ETF របស់ Grayscale។ ទីភ្នាក់ងារនេះមានពេលរហូតដល់ខែតុលាដើម្បីធ្វើការសម្រេចចិត្តថាអនុម័តឬបដិសេធ។ ២. SEC ក៏បានបញ្ជាក់ទទួលពាក្យស្នើសុំផ្សេងៗទៀតដែលរួមមាន៖ - ពាក្យស្នើសុំ Litecoin (LTC) ETF របស់ Grayscale - សំណើរបស់ BlackRock សម្រាប់ការបង្កើតនិងការលោះ iShares Bitcoin ETF ៣. នៅពេលល្ងាច Cboe បានដាក់សំណើសុំចុះបញ្ជីនិងជួញដូរ XRP ETFs ចំនួនបួន។ ក្រុមហ៊ុនផ្សារមូលបត្រនេះបានដាក់ឯកសារ 19b-4 ចំនួនបួនទៅ SEC សម្រាប់ ETFs ដែលស្នើឡើងដោយ៖ - Bitwise - 21Shares - Canary Capital - WisdomTree ក្រុមហ៊ុនទាំងបួននេះបានដាក់ពាក្យស្នើសុំ S-1 រួចហើយ ដែលជាជំហានដំបូងក្នុងដំណើរការនាំយក ETF ទៅកាន់ទីផ្សារ។ ទោះបីជាសកម្មភាពទាំងនេះមិនធានាថា SEC នឹងអនុម័តលើផលិតផលទាំងអស់ក៏ដោយ ក៏វាបង្ហាញពីសញ្ញាវិជ្ជមានថា ក្រោមការដឹកនាំថ្មីរបស់ SEC ក្រុមហ៊ុនទាំងនេះមានទំនុកចិត្តក្នុងការពង្រីកការផ្តល់ជម្រើស ETF លើសពី Bitcoin និង Ether។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

គោលនយោបាយលើកលែងពន្ធរបស់ Trump បានជំរុញ Bitcoin ឡើងដល់ $85,900

គ្រីបតូ

អ្នកទិញនិងអ្នកលក់ NFT បានថយជាង 70%

គ្រីបតូ

MANTRA (OM) ជួបការធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើល - មកយល់ពីមូលហេតុនៃការធ្លាក់ចុះ

គ្រីបតូ

របាយការណ៍ទុនបម្រុងយុទ្ធសាស្ត្រ Bitcoin របស់សហរដ្ឋអាមេរិក៖ ព្រឹត្តិការណ៍សំខាន់សម្រាប់គ្រីបតូ

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

Binance បានប្រមូលមកវិញនូវទ្រព្យសម្បត្តិឌីជីថលដែលមានតម្លៃ 4.4 ពាន់លានដុល្លារពីអ្នកប្រើប្រាស់ក្នុងការវាយបញ្ជូល Address ឬ Blockchain ច្រឡំក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ

camboswap2024-03-01
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26
គ្រីបតូ

ENS ចាប់ដៃគូជាមួយ GoDaddy ដែលធ្វើឱ្យ $ENS បានកើនឡើង 13% ក្នុងរយៈពេល 24h ចុងក្រោយ

camboswap2024-02-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English